កំពង់ចាម
 


១. ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុនស៊ីនទ្រី​(ខេមបូឌា)​ សាខា​ខេត្ត​កំពង់ចាម ​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ២០១០ ​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ពី​ក្រុង​កំពង់ចាម​។ ដោយ​មើល​ឃើញ​ពី​សក្ដានុ​ពល​នៃក្រុង​សួង និង​ដើម្បី​លើក​កម្ពស់​អនាម័យ ​សោភ័ណភាព និង​បរិស្ថាន​ស្អាត ក្រុមហ៊ុន​ក៏​បាន​ពង្រីក ​ការ​វិនិយោគ​របស់​ខ្លួន​នៅទី​ក្រុង​សួង​បន្ថែម​ទៀត​នៅថ្ងៃ​ទី០៥​ ខែមេសា ឆ្នាំ២០១២។


២. សេវាកម្ម និងផលិតផល

          • សេវាកម្មចំបងរបស់សាខាក្រុមហ៊ុនប្រចាំខេត្តគឺប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុង ប្រកបដោយប្រសិទ្ធិភាព 

             អោយទាន់ពេលវេលា និងការទទួលខុសត្រូវខ្ពស់។

          • ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ក្រុមហ៊ុនបានផលិត និងនាំចូលធុងសំរាមជាច្រើនប្រភេទដូចខាងក្រោម។ 

            (ចុចលើតំណភ្ជាប់ដើម្បីមើលធុង និងតំលៃ)


៣. សំភារៈ និងបរិក្ខារ

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ទីតាំង​យាន​ដ្ឋាន​ចំនួន​០១ ទី​លាន​ចាក់​សំរាម​០២ ​រថយន្ត​ប្រមូល​សំរាម​ជិត​២០​គ្រឿង ​គ្រឿង​ចក្រ​ធន់​ធំ​ចំនួន​០២​គ្រឿង ​និង​ឧបករណ៍​បច្ចេក​ទេស​មួយ​ចំនួន​ទៀត​។


៤. កិច្ចការសង្គម

ក្រុមហ៊ុន​បាន​ចូល​រួម​កិច្ច​ការ​សង្គម​ជា​ច្រើន​ដូចជា ​ការ​សំអាត​បរិស្ថាន ​បំរើ​សេវា​បន្ថែម​ពេល​បុណ្យ​អុំទូក​ និង​បុណ្យ​ជាតិ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​ ឧបត្ថម្ភ​បុណ្យ​អុំទូក បំរើ​សេវា​បន្ថែម​ការ​តាំង​ពិព៍ណ​ និង​ប្រគុំ​តន្ត្រី​ថ្នាក់​ខេត្ត​ ឧបត្ថម្ភ​សកម្មភាព​កាក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត និង​ផ្សព្វ​ផ្សាយ​ពី​អនាម័យ និង​បរិស្ថាន។ល។


៥. ផែនការអនាគត

នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​ពង្រីក​សេវា​របស់​ខ្លួន អោយ​មាន​វិសាល​ភាព​ធំ​ជាង​មុន បន្ថែម​ទុន​វិនិយោគ ពង្រីក​ទីលាន​ចាក់​សំរាម និង​បង្កើន​ធន​ធាន​មនុស្ស ដើម្បី​អោយ​ខេត្តទ​ទួល​បាន​ជ័យ​លាភី​ក្រុងស្អាត​ផ្ការំដួល៣ទង។


៦. ទំនាក់ទំនង

អាសយដ្ឋាន៖ ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ទូរស័ព្ទលេខ៖ (០៤២) ៩៤១ ១៦៨ ទូរសារ៖ (០៤២) ៩៤១ ១៦៩


សេវាបំរើអតិថិជន
  • ទូរស័ព្ទ : (៨៥៥) ២៣ ៧២៦-៥៧៣
  • : ផ្នែកដឹកជញ្ជូនសំរាម
  • : ផ្នែក​ដោះស្រាយថ្លៃសេវាប្រមូលសំរាម
  • : ព័ត៌មានបង់ប្រាក់តាមវិក្កយបត្រក្រុមហ៊ុន
  • : ព័ត៌មានបង់ប្រាក់រួច ប៉ុន្តែវិក្កយបត្រមិនទាន់កែ
  • : ព័ត៌មានទូទៅ
  • : សំរាប់ការត្រលប់មករកព័ត៌មានដើមវិញ
  • ទូរស័ព្ទដៃ : (៨៥៥) ២៣​ ៥៥៥ ២៦៩០
  • : (៨៥៥) ១៥ ៣១០ ៨២៧
 
 
ព្រឹត្តិការណ៍