ព្រះសីហនុ
 

១. ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន​ស៊ីនទ្រី​(ខេមបូឌា) ​សាខា​ខេត្ត​ព្រះសីហនុ​ បាន​បង្កើត​ឡើង ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​សីហា​ ឆ្នាំ​២០០៥ ​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ក្រៅ​ក្រុង ដើម្បី​លើក​កម្ពស់​អនាម័យ ​សោភ័ណ​ភាព និង​បរិស្ថាន​ស្អាត​នៅ​​ក្នុង​គ្រួសារ ​សហគមន៏​ ទីក្រុង អោយ​រក្សា​បាន​នូវ​សុខ​មាល​ភាព ខ្យល់​អាកាស​បរិសុទ្ឋងាយ​ស្រួល​ដក​ដង្ហើម កាត់​បន្ថយ​ជម្ងឺ​ឆ្លង និង​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការ​ទាក់​ទាញភ្ញៀវ​ទេស​ចរណ៏ អ្នក​វិនិយោគ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​។


២. សេវាកម្ម និងផលិតផល

          • សេវាកម្ម​ចំបង​របស់សា​ខា​ក្រុមហ៊ុន​ប្រចាំ​ខេត្ត​គឺ​ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ក្រៅ​ក្រុង ប្រកប​ដោយ​ប្រសិទ្ធិ​ភាព 

            អោយ​ទាន់ពេលវេលា និងការទទួលខុសត្រូវខ្ពស់។

          • ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ក្រុមហ៊ុនបានផលិត និងនាំចូលធុងសំរាមជាច្រើនប្រភេទដូចខាងក្រោម។ 

             (ចុចលើតំណភ្ជាប់ដើម្បីមើលធុង និង  តំលៃ)


៣. សំភារៈ និងបរិក្ខារ

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ទីតាំង​យានដ្ឋាន​ចំនួន​០១កន្លែង​ ទីលាន​ចាក់​សំរាម​ចំនួន​០១​កន្លែង ​រថយន្ត​ប្រមូល​សំរាម​ជិត​២០​គ្រឿង គ្រឿង​ចក្រ​ធន់​ធំ​ចំនួន​០១​គ្រឿង​ និង​ឧបករណ៍​បច្ចេក​ទេស​មួយ​ចំនួន​ទៀត​។


៤. កិច្ចការសង្គម

ក្រុមហ៊ុន​បាន​ចូល​រួម​កិច្ចការ​សង្គម​ជា​ច្រើន​ដូចជា ការ​សំអាត​បរិស្ថាន បំរើ​សេវា​បន្ថែម​ពេល​បុណ្យ​អុំទូក និង​បុណ្យ​ជាតិ​សំខាន់​ៗ​ផ្សេង​ទៀត បំរើ​សេវា​បន្ថែម​ការ​តាំង​ពិព៍ណ​ និង​ប្រគុំ​តន្ត្រី​ថ្នាក់​ខេត្ត ឧបត្ថម្ភ​កង​យោធ​ពល​ខេមរភូមិន្ទ​ការពារ​ខ្សែបន្ទាត់​ព្រំដែន ​ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ​ចុះវាស់​ដីជូន​ប្រជា​ពលរដ្ឋ ឧបត្ថម្ភ​សកម្មភាព​កាក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត និង​ផ្សព្វផ្សាយ​ពី​អនាម័យ ​និង​បរិស្ថាន ។​ល។


៥. ផែនការអនាគត

នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​ពង្រីក​សេវា​របស់​ខ្លួន អោយ​មាន​វិសាលភាព​ធំ​ជាង​មុន បន្ថែមទុនវិនិយោគ ពង្រីកទីលានចាក់សំរាម និងបង្កើនធនធានមនស្ស ដើម្បី​អោយ​ខេត្ត​ទទួល​បាន​ជ័យ​លាភី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង។


៦. ទំនាក់ទំនង

អាសយដ្ឋាន៖ផ្ទះលេខ១០៥ វិថីមិត្តភាព ក្រុមទី៥២ ភូមិទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ទូរស័ព្ទលេខ៖ (០៣៤) ៩៣៤ ១៥១ ទូរសារ៖ (០៣៤) ៩៣៤ ១៥២


សេវាបំរើអតិថិជន
  • ទូរស័ព្ទ : (៨៥៥) ២៣ ៧២៦-៥៧៣
  • : សេវាប្រមូល សំអាត និង ដឹកជញ្ជូនសំរាម
  • : ផ្នែក​ដោះស្រាយថ្លៃសេវាប្រមូលសំរាម
  • : បង់ប្រាក់រួច ប៉ុន្តែវិក្កយបត្រមិនទាន់បានកែ
  • : ព័ត៌មានទូទៅ
  • : សំរាប់ការត្រលប់មករកព័ត៌មានដើមវិញ
  • ទូរស័ព្ទដៃ : (៨៥៥) ២៣​ ៥៥៥ ២៦៩០
  • : (៨៥៥) ១៥ ៣១០ ៨២៧
 
 
ព្រឹត្តិការណ៍