សាខា​ ខេត្តបាត់ដំបង
 


១. ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន​ស៊ីនទ្រី​(ខេមបូឌា) ​សាខា​ខេត្ត​បាត់ដំបង ​បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​ ឆ្នាំ២​០១០ ​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ក្រៅ​ក្រុង ដើម្បី​​លើក​កម្ពស់​អនាម័យ សោភ័ណភាព និងបរិស្ថានស្អាត នៅ​ក្នុងគ្រួសារ សហគមន៏ និងទីក្រុង​អោយ​រក្សា​បាន​នូវសុខ​មាល​ភាព ខ្យល់​អាកាស​បរិសុទ្ឋ ងាយ​ស្រួល​ដក​ដង្ហើម កាត់​បន្ថយ ជម្ងឺ​ឆ្លង និង​កំណើន​ការអភិវឌ្ឍន៏​សេដ្ឋកិច្ច ​តាម​រយៈ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៏ អ្នក​វិនិយោគ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​។


២. សេវាកម្ម និងផលិតផល

        • សេវាកម្មចំបងរបស់សាខាក្រុមហ៊ុនប្រចាំខេត្តគឺប្រមូល និងដឹកជញ្ជូនសំរាមចេញ ក្រៅក្រុង ប្រកបដោយប្រសិទ្ធិភាព

           អោយទាន់ពេលវេលា និងការទទួលខុសត្រូវខ្ពស់។

        • ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ក្រុមហ៊ុនបានផលិត និងនាំចូលធុងសំរាមជាច្រើនប្រភេទដូចខាងក្រោម។ 

          (ចុចលើតំណភ្ជាប់ដើម្បីមើលធុង និងតំលៃ)


៣. សំភារៈ និងបរិក្ខារ

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ទីតាំង​យានដ្ឋាន​ចំនួន០១​កន្លែង ទី​លាន​ចាក់​សំរាម​ចំនួន​០១​កន្លែង​ រថយន្តប្រមូលសំរាមជិត២០គ្រឿង និង​គ្រឿង​ចក្រ​ធន់​ធំ​ចំនួន​០១​គ្រឿង​ និ​ងឧបករណ៍​បច្ចេក​ទេស​មួយ​ចំនួន​ទៀត​។​


៤. កិច្ចការសង្គម

ក្រុមហ៊ុន​បាន​ចូល​រួម​កិច្ចការ​សង្គមជា​​ច្រើន​ដូចជា ​ការ​សំអាត​បរិស្ថាន ​បំរើ​សេវា​បន្ថែម​ពេលបុណ្យ​អុំទូក និង​បុណ្យ​ជាតិ​សំខាន់​ៗ​ផ្សេង​ទៀត​ ឧបត្ថម្ភ​បុណ្យ​​អុំទូក បំរើ​សេវា​បន្ថែម​ការ​តាំង​ពិព៍ណ ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ​និង​ប្រគុំ​តន្ត្រី​ថ្នាក់​ខេត្ត ឧបត្ថម្ភ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ​ឧបត្ថម្ភ​សកម្ម​ភាព​កាក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត និង​ផ្សព្វ​ផ្សាយ​ពី​អនាម័យ​ និង​បរិស្ថាន​។​ល​។


៥. ផែនការអនាគត

នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​ពង្រីក​សេវា​របស់​ខ្លួន អោយ​មាន​វិសាល​ភាព​ធំ​ជាង​មុន បន្ថែម​ទុន​វិនិយោគ ​ពង្រីក​ទីលាន​ចាក់​សំរាម និង​បង្កើន​ធនធាន​មនុស្ស ដើម្បី​អោយខេត្ត​រក្សា​បាន​ជ័យ​លាភី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង​។​


៦. ទំនាក់ទំនង

អាសយដ្ឋាន៖ ផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ទូរស័ព្ទលេខ៖ (០៥៣) ៩៥២ ១៦៨ ទូរសារ៖ (០៥៣) ៩៥២ ១៦៩


សេវាបំរើអតិថិជន
  • ទូរស័ព្ទ : (៨៥៥) ២៣ ៧២៦-៥៧៣
  • : ផ្នែកដឹកជញ្ជូនសំរាម
  • : ផ្នែក​ដោះស្រាយថ្លៃសេវាប្រមូលសំរាម
  • : ព័ត៌មានបង់ប្រាក់តាមវិក្កយបត្រក្រុមហ៊ុន
  • : ព័ត៌មានបង់ប្រាក់រួច ប៉ុន្តែវិក្កយបត្រមិនទាន់កែ
  • : ព័ត៌មានទូទៅ
  • : សំរាប់ការត្រលប់មករកព័ត៌មានដើមវិញ
  • ទូរស័ព្ទដៃ : (៨៥៥) ២៣​ ៥៥៥ ២៦៩០
  • : (៨៥៥) ១៥ ៣១០ ៨២៧
 
 
ព្រឹត្តិការណ៍