អំពីក្រុមហ៊ុន
 


ក្រុមហ៊ុន​ស៊ីន​ទ្រី (ខេមបូឌា) គឺជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ២០០២ ក្នុង​នាម​ជា​ភ្នាក់​ងារ​​សំអាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ក្នុង​រាជ​ធានី​ភ្នំពេញ ។


ក្រុមហ៊ុន​មាន​បុគ្គលិក​-​កម្មករ​សរុប​ទាំង​អស់​ប្រមាណ​ជា ២០០០​នាក់​ ដែល​កំពុង​បំរើ​សេវា​កម្ម​សំអាត ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​ត្រូវ​បាន​បញ្ចេញ​ចោល​ជា រៀង​រាល់​ថ្ងៃ​ប្រហែល​ជា ១៨០០​តោន​។ ក្រុមហ៊ុន​បាន​ខិត​ខំ​បំពេញ​ការងារ​តាម​កាតព្វ​កិច្ច របស់​ខ្លួន​ក្នុង​ការ​ថែរ​​ក្សា​បរិស្ថាន និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ទោះ​បី​ជា​មាន​ការ​ចោល​ និង​បញ្ចេញ​សំរាម ២៤​ម៉ោង​ឥត​ឈប់​ឈរ​ក៏​ដោយ​។ ដូចនេះ​ដើម្បី​ធានា​អោយ​បាន​នូវ​បរិស្ថាន​ល្អ​ និង​សោភ័ណ​ភាព​ស្អាត ក៏​ដូចជា​ប្រសិទ្ធិ​ភាព​ការងារ​របស់​ក្រុមហ៊ុន​ទាម​ទារ​អោយ​មាន​ការ​ចូលរួម​ពីសំណាក់​ប្រជា​ពលរដ្ឋ និង​អាជ្ងាធរ​គ្រប់​លំដាប់​ថ្នាក់ ។


បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ពង្រីក​វិសាល​ភាព​សេវា​កម្ម​របស់​ខ្លួន​បាន​ចំនួន​បីខេត្ត​ គឺខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម ។


សេវាបំរើអតិថិជន
  • ទូរស័ព្ទ : (៨៥៥) ២៣ ៧២៦-៥៧៣
  • : សេវាប្រមូល សំអាត និង ដឹកជញ្ជូនសំរាម
  • : ផ្នែក​ដោះស្រាយថ្លៃសេវាប្រមូលសំរាម
  • : បង់ប្រាក់រួច ប៉ុន្តែវិក្កយបត្រមិនទាន់បានកែ
  • : ព័ត៌មានទូទៅ
  • : សំរាប់ការត្រលប់មករកព័ត៌មានដើមវិញ
  • ទូរស័ព្ទដៃ : (៨៥៥) ២៣​ ៥៥៥ ២៦៩០
  • : (៨៥៥) ១៥ ៣១០ ៨២៧
 
 
ព្រឹត្តិការណ៍